ខេត្តព្រៃវែង: នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក ជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់ ០៣ជាន់ ស្មើនឹង ៣០បន្ទប់ និងសាងសង់បន្ទប់ទឹក ១២បន្ទប់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀងដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ស្ថិតនៅក្នុងឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ពិធីនេះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ គណៈប្រភិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុកទាំង១៣ កងកម្លាំងទាំងបីថ្នាក់ស្រុក ប្រធានការិយាល័យ ប្រធានអង្គភាព ចំណុះរដ្ឋបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំពោធិ៍រៀង មេភូមិ អនុភូមិ សមាជិកភូមិ នាយកសាលា នាយករង លោកគ្រូ អ្នកគ្រូ វិទ្យាល័យ និងសិស្សានុសិស្ស សរុបចំនួន ២៩៥អង្គ/រូប។

