ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំប្រតិភូខេត្តព្រៃវែង នាំយកស្បៀង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

នារសៀលថ្ងៃទី៤ និងព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី និងមន្រ្តីពាក់ព័ន្ធ បាននាំយកស្បៀង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័។

ជាមួយគ្នានោះ​ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក៏បាននាំយកនូវអំណោយផ្តល់ជូន រួមមាន÷
I-ជូនជនភៀសសឹក
១- ឧបត្ថម្ភមណ្ឌលភៀសសឹកខេត្តឧត្តរមានជ័យ ថវិកា ១០លានរៀល, អង្ករ ១១តោន, មីជាតិ ៣០០កេសតូច(ស្មើនឹង ៥០កេសធំ), ទឹកបរិសុទ្ធ ១០០កេស, ត្រីខ ១០០កេស និង ភេសជ្ជៈវីអាក់ទីវ ១០០កេស។
២- ឧបត្ថម្ភមណ្ឌលភៀសសឹកខេត្តបន្ទាយមានជ័យ ថវិកា ១០លានរៀល, អង្ករ ១១តោន, មីជាតិ ៣០០កេសតូច(ស្មើនឹង ៥០កេសធំ), ទឹកបរិសុទ្ធ ១០០កេស, ត្រីខ ១០០កេស និង ភេសជ្ជៈវីអាក់ទីវ ១០០កេស។
II- ជូនវីរៈកងទ័ព
១- កងពលលេខ២១ ខេត្តឧត្តរមានជ័យ ទទួលបាន÷ ថវិកា ១០លានរៀល, អង្ករ ៥០០គីឡូ, អំបុក ៣០កេស, សាច់គោ ៥កេស, សាច់ក្រក ១០កេស, ត្រងៀត ៥០០កញ្ចប់, ត្រីខ ៣០កេស, បារី ៥កេស, ស្រាបៀ ៥០កេស, ភេសជ្ជៈ ៥០កេស និងទឹកសុទ្ធ ១០០កេស។
២- កងពលលេខ៣៩៣ ខេត្តព្រះវិហារ ទទួលបាន÷ ថវិកា ១០លានរៀល, អង្ករ ៥០០គីឡូ, អំបុក ២០កេស, សាច់គោ ៥កេស, សាច់ក្រក ៥កេស, ត្រងៀត ៤០០កញ្ចប់, ត្រីខ ២០កេស, ស្រាបៀ ៥០កេស, ភេសជ្ជៈ ៥០កេស និងទឹកសុទ្ធ ១០០កេស។
៣- កងពលលេខ៩ ខេត្តព្រះវិហារ ទទួលបាន÷ ថវិកា ១០លានរៀល,អង្ករ ៥០០គីឡូ, អំបុក ៣០កេស, សាច់គោ ១០កេស, សាច់ក្រក ១០កេស, ត្រងៀត ៥០០កញ្ចប់, ត្រីខ ៣០កេស, បារី ៥កេស, ស្រាបៀ ៥០កេស, ភេសជ្ជៈ ៥០កេស និងទឹកសុទ្ធ ១០០កេស។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *