(ភ្នំពេញ) :សកម្មភាពក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសិក្សាត្រួតពិនិត្យទីតាំងត្រៀមរៀបចំសាងសង់ស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ចសកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលនឹងមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលមុខ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅលើសួនស្ពាននាគ (វត្តភ្នំ) រាជធានីភ្នំពេញ។
សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា និងលេងល្បែងកម្សាន្តសប្បាយៗដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ សូមអរគុណ!

