អភិបាលខេត្តកំពង់ចាម អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ជាមួយ ទូរទស្សន៍ជាតិកម្ពុជា និងអង្គភាពសារព័ត៌មានមួយចំនួនទៀត!

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ជាមួយ ទូរទស្សន៍ជាតិកម្ពុជា (ទទក) មន្ទីរព័ត៌មានខេត្តកំពង់ចាម និងអ្នកសារព័ត៌មាន មកពីអង្គភាព Fresh News និង កម្ពុជាថ្មី នៅសាលសាឡុង សាលាខេត្តកំពង់ចាម។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបង្ហាញពីការរីកចម្រើន និងការអភិវឌ្ឍផ្លូវជាតិលេខ៧ ពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់ក្រុងកំពង់ចាម មិនត្រឹមតែបម្រើដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការត្រៀមលក្ខណៈដ៏ល្អសម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ឱ្យមកកម្សាន្តនៅខេត្តកំពង់ចាមកាន់តែច្រើនកុះករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *