ឯកឧត្តម សុខ លូ ចាត់តំណាងចូលរួមរំលែកទុក្ខដល់គ្រួសារសពប្រជាពលរដ្ឋចំនួន៥នាក់ដែលស្លាប់ដោយ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍​ស្ថិតឃុំកកោះ ស្រុកមោងឬស្សី

ខេត្តបាត់ដំបង: ដោយក្តីអាណិតអាសូរចំពោះ​ករណីប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍​ នៅព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៦​ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខាស្រុក និងសហការី ជាតំណាងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋចំនួន៥នាក់ (ស្មើ៣គ្រួសារ) ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៦ខណៈកំពុង ធ្វើដំណើរមកដល់ចំណុះបង្គោលគីឡូលេខ២៤៦-២៤៧ត្រូវបានរថយន្តបុកពីក្រោយបណ្តាលអោយបាត់បង់អាយុជីវិតភ្លាមៗចំនួន៥នាក់និងរបួសធ្ងន់ធ្ងរកុមារ១នាក់ស្ថិតនៅភូមិកកោះឃុំកកោះស្រុកមោងឬស្សីខេត្តបាត់ដំបង ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តម ផេង សិទ្ធី បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ​​ពីសំណាក់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ និងឯកឧត្តម សុខ លូ ជាមួយក្រុមគ្រួសារសព និងសូម ឧទ្ទិសបួង សួងដល់ដួងវិញ្ញាណក្ខន្ធ​សព​ផងដែរ។

ជាមួយគ្នានេះ​ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ឱ្យមានភាពរឹងមាំបន្តប្រកបរបរចិញ្ចឹមជីវិត​ និងទំនុកបម្រុងក្រុមគ្រួសារ ដើម្បីអនាគតភ្លឺស្វាង​ និងថែទាំសុខភាព និងពង្រឹងស្មារតីកម្លាំងកាយចិត្តឲ្យបានល្អ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព ទាំង៥រូបបានទៅ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *