នាថ្ងៃទី ២៧-២៨-២៩ ខែមិនា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមព្រឹត្តការណ៏បុណ្យទន្លេ លើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញទស្សនាការតាំងពិព័រណ៌សមិទ្ធផលវិស័យទេសចរណ៍ ការអភិវឌ្ឍលើវិស័យសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលក្នុងស្រុកដែលសម្រេចបានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ការតាំងពិព័រណ៌នេះ មានគោលបំណងសំខាន់ៗរួមមាន ការលើកកម្ពស់ការផ្សព្វផ្សាយផលិតផល និងសមិទ្ធផលថ្មីៗ ជំរុញសេដ្ឋកិច្ចសហគមន៍ និងការលក់ផលិតផលក្នុងស្រុក ផ្តល់ឱកាសឱ្យប្រតិបត្តិករ និងសេវាករបានពង្រីកទីផ្សារ ក៏ដូចជាបង្កើនការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង និងបង្កើតបណ្តាញទំនាក់ទំនងរវាងវិនិយោគិន និងដៃគូអភិវឌ្ឍន៍។

