លោក ទីន សារ៉ាវុធ អភិបាលរងខេត្ត អញ្ជើញកាត់កញ្ចប់វិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦

ខេត្តបាត់ដំបង: ព្រឹកថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ លោក ទីន សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញកាត់កញ្ចប់វិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តបាត់ដំបង ពន្ធនាគារខេត្តប៉ៃលិន ពន្ធនាគារខេត្តឧត្តរមានជ័យ ពន្ធនាគារខេត្តបន្ទាយមានជ័យ និងពន្ធនាគារខេត្តសៀមរាប នៅមណ្ឌលវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង។

យោងតាមរបាយការណ៍ ស្តីពីដំណើរការប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារី សិស្ស និស្សិត ឱ្យចូលបំរើការងារ ក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា បេក្ខជន បេក្ខនារី សិស្ស និស្សិត ដែលបានយកសំណុំលិខិតចុះឈ្មោះចូលប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលគណៈកម្មការខេត្តបានជ្រើសរើសយកមកដាក់ នៅការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដែលជាកាលបរិច្ឆេទចុងក្រោយនៃថ្ងៃបញ្ឈប់ការទទួលពាក្យប្រឡងមានសរុបចំនួន៦៨៤នាក់ ស្រីចំនួន៣៦៩នាក់ ក្នុងនោះរួមមាន ខេត្តបាត់ដំបងមាន ៣៧៣នាក់ ស្រី២៥៥នាក់, ខេត្តប៉ៃលិនមាន ៦៣នាក់ ស្រី៣៣នាក់, ខេត្តបន្ទាយមានជ័យមាន ៧៤នាក់, ខេត្តឧត្តរមានជ័យមាន ៧៥នាក់ ស្រី៥៤នាក់ និងខេត្តសៀមរាបមាន ៦៣នាក់ ស្រី២៧នាក់។ ចំពោះការប្រឡងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យនេតយ៉ង់ មានចំនួន២៧បន្ទប់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *