រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦

(ភ្នំពេញ) : ឯកឧត្ដម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៥មីនានេះ ដោយមានការចូលរួមពីឯកឧត្ដម សំហេង បុរស សមជិកគណៈអចិន្ត្រែយ៌សហភាពសហព័ន្ធយុវជនកម្ពុជានិងជាតំណាងឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម​ ឃួង ស្រេង មានប្រសាសន៍ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំ ការតុបតែង និងការរក្សាសន្តិសុខ សុវត្ថិភាព ត្រូវតែម៉ត់ចត់បំផុត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសា។

ឯកឧត្ដម​ ឃួង ស្រេង សូមឱ្យកងកម្លាំងនិងអាជ្ញាធរយើងទាំងអស់ដាក់ចិត្ត ដាក់កាយធ្វើការងារនេះ ដើម្បីមុខមាត់ប្រទេសជាតិនិងប្រជាជនយើង ដោយគ្រប់

គណៈកម្មាការទាំងអស់ មានបញ្ហាអីត្រូវរាយការណ៍ទៅលេខាធិការដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះទទួលបានភាពជោគជ័យនិងសប្បាយរីករាយ។

គូរបញ្ជាក់ថា៖ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសា រៀបចំលើ៦ទីតាំងដោយក្នុងនោះមានទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀតសម្រាប់ទីតាំងធំៗ៣កន្លែងនោះរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាកលេននៅផ្លូវ៣០៨ និងទី៣ នៅផ្លូវលេខ១៥៥និងជុំវិញផ្សារទួលទំពូង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *