ក្រុមការងារ អាវុធហត្ថខណ្ឌកំបូល ចុះសួរសុខទុក្ខ សមាជិក ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍!

(ភ្នំពេញ) :នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ម៉ក់ ហាក់ឡី នាយទាហាន មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ជើង កំពុងសម្រាកព្យបាលនៅគេហដ្ឋាន ភូមិទួលសេរី ឃុំទួលព្រិជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា អង្ករ០២ការ៉ុង, ភេសជ្ជៈ ០១កេស, រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *