លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ ​ចាន់​ ចាត់តំណាងសួរសុខទុក្ខកងកម្លាំងនគរបាលដែលមានបញ្ហា​សុខភាពបន្ទាប់ពីចូលរួមប្រយុទ្ធនៅ​សមរភូមិជួរមុខទិសប្រាសាទព្រះវិហារ

(បាត់ដំបង) :នៅថ្ងៃទី៣១ខែកក្កដាឆ្នាំ​២០២៥នេះលោកឧត្តម សេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់តាំងលោក ឧត្តមសេនីយ៍ត្រី​ ហាត​ ឡៃ ឡែ​ ស្នងការរងផែនការងារនគរបាលព្រំដែន​ នាំយកយកថវិកា​និងសម្ភារៈមួយចំនួន​ របស់លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ ចុះសាកសួរសុខទុក្ខកងកម្លាំងនគរបាលរបស់អង្គភាពវរសេនាតូចនគរបាលការ ពារព្រំដែនគោកលេខ៣១០​ ស្រុកសំឡូត ចំនួន០២រូប​ ដដែលមានបញ្ហាសុខភាពមិនទាន់ល្អប្រសេីរទេីប​វិលត្រឡប់មកពីបំពេញបេសក ម្មនៅសមភូមិជួរមុខ​ ប្រាសាទ​ព្រះ​វិ​ហារ​ ​ក្នុងការ ប្រ យុទ្ធតទល់ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះជាមួយទាហ៊ានថៃ។

បន្ទាប់ពីការសាកសួរសុខទុក្ខនិងការផ្តាំផ្ញេីពីលោក ស្នងការរួចមក​ លោកស្នង​ការរងបានប្រគល់ថវិកាជូនពួកគាត់ក្នុងម្នាក់ៗទទួលបានថវិកា​ចំនួន១,០០០,​០០០ រៀល(មួយលានរៀល)​ដែល​ ជាថវិការបស់លោក ស្នងការនិងជូនពរពួកគាត់ឆាប់បានធូរស្បេីយ​ដេី​ម្បីបន្តបំពេញភារកិច្ចការពារបូរណ​ភាពទឹកដីជាបន្តទៀត។

ទន្ទឹមនេះលោកស្នងការរងបាននាំយកវិទ្យុទាក់ទងកាន់ដៃចំនួន១៦​គ្រឿង​និងវិទ្យុទាក់ទងធុនធំលេីតុចំនួន​ ០១គ្រឿង​ ដែលជាអំណោ​យ​របស់ឯកឧត្តម​ ឧត្តមសេនី​យ៍​ឯក​ សុខ​ វាសនា​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋានអន្តោ ប្រវេសន៍​ក្រសួងមហាផ្ទៃ​ ផ្តល់ជូនដល់អង្គភាពវរៈព្រំ ដែនលេខ​៣១០បានប្រេីប្រាស់ក្នុងពេលនេះផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *