ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា”

ខេត្តព្រៃវែង: នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនមន្រ្តីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សជុំវិញអង្គភាពស្រុក ដែលរៀបចំដោយយុវជនគណបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី:ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត គ្រូឧទ្ទេស និងគ្រូជំនួយ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សស្រុក ឃុំ ព្រមទាំងសមាជិក សមាជិកាបក្សសរុបចំនួន ២៥០នាក់ ស្រី ៨០នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *