អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ថ្នាក់ខេត្ត ឆ្នាំ២០២៥-២០២៦

ខេត្តព្រៃវែង:  នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៥-២០២៦ ដែលពិធីនេះប្រព្រឹត្តទៅនៅទីលានបាល់ទះសាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះសាលាខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ក្រុមគ្រូពេទ្យ គ្រូបង្វឹក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកីឡាករ-កីឡាការិនី ជាច្រើនរូបផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *