ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងក្តាប់សភាពការណ៍ទូទៅជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុកបាភ្នំ

ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី២៨  ខែកុម្ភៈ  ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង គណៈអចិន្ត្រៃយ៍គណបក្សខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងក្តាប់សភាពការណ៍ទូទៅជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុកបាភ្ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី÷ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ ឯកឧត្តម អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុក សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក ប្រធានយុវជនគណបក្សស្រុក និងឃុំ ក្រុមការងារអភិវឌ្ឍយុវជន យុវជនគណបក្សស្រុក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ ព្រមទាំងសមាជិក សមាជិកាបក្ស សរុបចំនួនប្រមាណ ៣១៥រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *