(បន្ទាយមានជ័យ)៖ដោយមានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង លោកវរសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ព្រមទាំងសហការី បានចុះសួសុខទុក្ខ និងនាំយកថវិកាចំនួន ២,៣១០,០០០រៀល (ពីរលានសាមសិបមួយមុឺនរៀល) គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់ជូនដល់ អនុសេនីយ៍ឯក លន់ ជួប មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពន្លា នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សម្រាកព្យាបាលជំងឺរលាក់ស្រោមខួក្បាល នៅមន្ទីរពេទ្យបង្អែក មិត្តភាព-កម្ពុជាជប៉ុន ស្រុកមង្គលបូរី ។
ក្នុងឱកាសនោះផងដែរលោកឧត្ដមសេនីយ៍ត្រី ស្នងការរង តំណាងឱ្យ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងរូបលោកផ្ទាល់សូមជូនពរឲលោកឆាប់ជាសះស្បើយ និងឆាប់បានត្រលប់មកបម្រើការងារនៅក្នុងអង្គភាពវិញ ។ ជាមួយគ្នានេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានជួយសម្របសម្រួល និងព្យាបាលកងកម្លាំងយើងខ្ញុំយ៉ាងយកចិត្តទុកដាក់ និងបានល្អ ។
ជាចុងក្រោយភរិយា លោកអនុសេនីយ៍ឯក លន់ ជួប បានថ្លែងគោរពអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត រួមសហការី ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ក្រុមគ្រួសារកងកម្លាំងគ្រប់រូបនិងសូមគោរពជូនពរឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ និងលោកឧត្ដមសេនីយ៍ទោ ស្នងការ រួមសហការីជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈកុំបីឃ្លៀងឃ្លាតឡេីយ៕

