នគរបាលប្រឆាំងគ្រឿងញៀនបង្រ្កាបឃាត់ខ្លួនមុខសញ្ញា០៧នាក់ ករណីរក្សា​ទុកថ្នាំញៀនដោយខុសច្បាប់!

ខេត្តបាត់ដំបង : ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៨:៣០នាទី នៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដឹកនាំកម្លាំងការិ យាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានលោកវរសេនីយ៍ ទោ ប៉ាន ចាន់រិទ្ធ នា យការិយាល័យនគរបាលប្រឆាំងគ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យចំនួ ន០៧នាក់ ប្រុស។
-វត្ថុតាងដកហូតបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ០,៦៧ក្រាម និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។

ពេលនេះសមត្ថកិច្ចនគរបាល​កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ ដំប ង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕សហការី

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *