ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងណែនាំដល់មន្ត្រីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបកស្រាយបំភ្លឺការពិតឲ្យបានទាន់ពេលវេលា!​

ខេត្តព្រៃវែង៖ ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង លោក ញ៉ែម សៅគ្រី បានណែនាំដល់មន្ត្រីព័ត៌មានត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវបន្តខិតខំតាមដានព័ត៌មាន Fake News ដែលមានបំណងបំពុលសង្គម ដើម្បីធ្វើការបន្សាប និងបកស្រាយបំភ្លឺការពិតឲ្យបានទាន់ពេលវេលា ជូនដល់សាធារណជន។

លោកប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ដើម្បីពិនិត្យលើសមិទ្ធផលដែលសម្រេចបាន និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ញ៉ែម សៅគ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីទាំងអស់ ដែលបានសហការគ្នាសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ។

លោកប្រធានមន្ទីរព័ត៌មានបានណែនាំដល់មន្ត្រីទាំងអស់​ ត្រូវពង្រឹងកិច្ចសហការ បន្តសហការគ្នាឲ្យបានស្អិតរមួត ក្នុងការអនុវត្តតួនាទី ភារកិច្ចតាមការិយាល័យនីមួយៗ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពការងារកាន់តែខ្ពស់នៅខែបន្ទាប់។

សូមបញ្ជាក់ថា ​កិច្ចប្រជុំបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាព័ត៌មានជូនប្រជាពលរដ្ឋក្នុងខេត្តឲ្យកាន់តែប្រសើរឡើង៕ប្រភព:ពីមន្ទីរព័ត៌មានខេត្តព្រៃវែង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *