ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា​ ឃុំទួលព្រះឃ្លាំង ចំនួន​ 563នាក់​ រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានស្នើដល់សមាជិកថ្មី នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា​ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ចំនួន​ 563នាក់​ ដែលត្រូវបានប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកថ្មី ត្រូវរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្សដោយឥតងាករេ ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានយូរអង្វែង។ ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ នារសៀលថ្ងៃអាទិត្យទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សឃុំទួលព្រះឃ្លាំង ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់។

បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សទៅតាមលក្ខន្តិក:រួចរាល់, ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រធានគណបក្សខេត្ត បន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា ចំពោះបញ្ហាព្រំដែន សូមបងប្អូនសមាជិក សមាជិកាទាំងអស់ បន្តការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ប្រមុខដឹកនាំរបស់យើង ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ “ស្ងាត់តែមិនស្ងៀម” ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *