(ភ្នំពេញ) :ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងឃ្លាំង Cargo អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ដើម្បីចុះសួរសុខទុក្ខ លើកទឹកចិត្ត ដល់កងកម្លាំងប្រចាំការ រួមមាន កងកម្លាំងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កងកម្លាំងតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារសុខាភិបាល និងកងកម្លាំងអាវុធហត្ថ និងប្រគល់ថវិកាមួយចំនួនឧបត្ថម្ភដល់កម្លាំងប្រចាំការសរុប ៣១៣នាក់ ។
ក្រៅពីនេះ ឯកឧត្ដម ក៏បានពិនិត្យ និងស្វែងរកដំណោះស្រាយពាក់ព័ន្ធជនជាតិឥណ្ឌូនេស៊ី ដោយពិភាក្សាជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដើម្បីពន្លឿនក្នុងការបញ្ជូនពលរដ្ឋខ្លួន ឱ្យឆាប់បានត្រលប់ទៅប្រទេសកំណើតវិញ។
ក្នុងនោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណចំពោះដែរស្ថានទូតចិន ស្ថានទូតហ្វីលីពីន មីយ៉ាន់ម៉ា និងកូរ៉េខាងត្បូង បានយកចិត្តទុកដាក់ និងសហការណ៍យ៉ាងល្អ ក្នុងការបញ្ជូនពលរដ្ឋខ្លួនទៅប្រទេសកំណើតវិញ តាមរយៈយន្តហោះពិសេស។
ឯកឧត្ដម បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននឹងកំពុង បន្តសហការណ៍ជាមួយស្ថានទូតឥណ្ឌូនេស៊ី ដើម្បីធ្វើយ៉ាងណាពន្លឿនឱ្យពលរដ្ឋខ្លួនបានត្រឡប់ទៅប្រទេសកំណើតវិញ៕

