អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scame)

ខេត្តក្រចេះ:  នារសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scame), ការពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងខេត្ត (ចោរកម្ម, គ្រឿងញៀន ក្មេងទំនើង) និង ការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ និងការសម្រួលចរាចរណ៍នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម នៅថ្ងៃទី១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំកាំពីសាលាខេត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *