រដ្ឋបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបង្កើតគណៈកម្មការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មការសម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាការត្រៀមពីចម្ងាយ ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនេះបន្ទាប់ពីឆ្លងយោបល់ក្នុងសេចក្តីព្រាងសម្រេច អង្គប្រជុំត្រូវពិភាក្សាគ្នា ដើម្បីកំណត់បំណែងចែកភារកិច្ច ដោយចាប់ផ្ដើមរៀបចំមុនពេលព្រឹត្តិការណ៍ ក្នុងពេលព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ ទាំង៣ដំណាក់កាលនេះ ដែលយើងត្រូវគិតគូរចាប់តាំងពីការសមសាកល្បង មានដូចជា ការសម្ដែង ការដង្ហែក្បួន ពិធីបើក ពិធីបិទ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បូករួមទាំងការងារបរិស្ថានអនាម័យជាដើម និងក្រោយពេលព្រឹត្តិការណ៍ យើងត្រូវគិតគូររៀបចំ កែលម្អនូវចំណុចណាដែលមានបញ្ហាខ្វះខាត ឬក៏មានការខូចខាតអ្វីមួយ ដើម្បីជាបទពិសោធន៍ក្នុងការរៀបចំ នាឱកាសបុណ្យជាតិនាពេលខាងមុខៗ ទៀតផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *