(បន្ទាយមានជ័យ)៖ដោយមានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ព្រមទាំងសហការីបានចុះសួសុខទុក្ខ និង នាំយកថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់ជូនដល់លោកអនុសេនីយ៍ត្រី គៀត សុីម៉ាក់ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំគោកកឋិនដែលរងរបួសជេីងក្នុងសមរភូមិ ចេញពីព្យាបាលជំងឺពី មន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុនស្រុកមង្គលបូរី ហើយសម្រាកនៅផ្ទះ នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះផងដែរលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងរូបលោកផ្ទាល់សូមជូនពរឲលោកឆាប់ជាសះស្បើយ និងឆាប់បានត្រលប់មកបម្រើការងារនៅក្នុងអង្គភាពវិញ ។
ជាចុងក្រោយលោកអនុសេនីយ៍ត្រី គៀត សុីម៉ាក់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់រូបលោកនិងសូមគោរពជូនពរឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ និងលោកឧត្ដមសេនីយ៍ទោ ស្នងការ និងក្រុមគ្រួសារជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈកុំបីឃ្លៀងឃ្លាតឡេីយ៕

