(កំពង់ចាម): ដើម្បីសម្រួលដល់ការធ្វើដំណើរ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសោភ័ណភាពក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង នៅរាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍ នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសាទរចំពោះសមិទ្ធផលថ្មីៗ ដែលបានរីកដុះដាលជាបន្តបន្ទាប់ ប្រែមុខមាត់ក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង។ ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សាធារណៈ ដើម្បីប្រើប្រាស់គង់វង្សយូរអង្វែង។
គួរបញ្ជាក់ថា ក្រុងកំពង់ចាម នៅឆ្នាំ២០២៦ នេះ ទទួលបានជ័យលាភី “ជាទីក្រុងស្អាតអាស៊ាន” និង ទទួលបានជ័យលាភី ២អាណត្តិជាប់គ្នា ជា”ទីក្រុងស្អាតរំដួល ៣ទង” ៕

