អភិបាល​ខេត្តកំពង់ចាម បានចាត់លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជាថវិការ និងគ្រឿង ឧបភោគមួយចំនួនរបស់រដ្ឋបាលខេត្ត ផ្តល់ជូនវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងី ក្នុងមន្ទីពេទ្យខេត្ត

(កំពង់ចាម) : នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជាថវិការ និងគ្រឿង ឧបភោគមួយចំនួនរបស់រដ្ឋបាលខេត្ត ផ្តល់ជូនវីរកងទ័ពដែលឈរជើងនៅទិសប្រសាទព្រះវិហា ដែលកំពុងសម្រាកព្យាបាលជំងី ក្នុងមន្ទីពេទ្យខេត្តកំពង់ចា។

លោក អភិបាលក្រុងកំពង់ចាម បានពាំនាំនូវការសាកសួសុខទុក្ខពីសំណាក់ ឯកឧត្ដម អភិបាលខេត្ត ដែលជាជានិច្ចជាកាល ឯកឧត្តមតែងតែគិតគូចំពោះសុខទុក្ខរបស់វីរកងទ័ព និងក្រុមគ្រួសារ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ លោក អភិបាលក្រុងបានជូនពរអោយបានឆាប់ជាសះស្បើយពីជំងឺដើម្បីវិលត្រឡប់ទៅអង្គភាពវិញ ដើម្បីបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *