ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងផងដែរ។
ការក្រើនរំលឹករបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានធ្វើឡើងក្នុងឱកាសដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានក្រើនរំលឹកដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវគោរពបទវិន័យរបស់នគរបាលជាតិ បន្តយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចឲ្យបានមុឹងម៉ាត់ ត្រូវមានអនាម័យ, សាមគ្គីភាពឯកភាពផ្ទៃក្នុង ៕

