ខេត្តពោធិ៍សាត់: នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលអំណោយពីសប្បុរសជន តាមរយៈព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ដែលបានប្រគល់ សម្លៀកបំពាក់ពេទ្យចំនួន ៥,០០០ កំប្លេរ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ជា វណ្ណៈ និងភរិយា ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់។
អំណោយខាងលើនឹងត្រូវទុកចាត់ចែងប្រើប្រាស់ក្នុងការងារជួយសង្គ្រោះ និងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដែលមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ពិធីប្រគល់ទទួលសម្ភារនេះ បានធ្វើឡើងនៅវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងបុគ្គលិកសុខាភិបាលមួយចំនួនទៀត។

