លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជូនកម្លាំងនគរបាល៥០នាក់ ប្រើប្រាស់រថយន្តទឹក ១៧គ្រឿង ចុះជួយពន្លត់ករណីអគ្គិភ័យឆេះរោងសិប្បកម្មកែឆ្នៃឈើ មួយកន្លែងនៅក្រុងប៉ោយប៉ែត កាលពីយប់មិញ

(បន្ទាយមានជ័យ)​ : កាលពីវេលាម៉ោង១:៣០នាទី ទាបភ្លឺចូលព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយ បានឆាបឆេះផ្ទះធ្វើសិប្បកម្មកែឆ្នៃចម្លាក់ឈើ (គល់ឈើ) ទំហំ 40mx40m មានម្ចាស់ឈ្មោះ តាអេង ) មួយកន្លែងយ៉ាងសន្ធោសន្ធៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ដឹកនាំកម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំនួន៥០នាក់ នាំយករថយន្តទឹក ទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ចុះជួយអន្តរាគមន៍ពន្លត់ទីតាំងកើតហេតុ រហូតដល់ម៉ោង៤ទាបភ្លឺ ទើបគ្រប់គ្រងបាននិងភ្លើងរលត់វិញ។ សមត្ថកិច្ចកំពុងត្រួតពិនិត្យ និងស្រាវជ្រាវជុំវិញករណីឆាបឆេះនេះ។

ប្រតិបត្តិការនេះ សមត្ថកិច្ចយើងប្រើប្រាស់រថយន្តទឹក ១៧គ្រឿង ប្រើទឹកអស់៧៣ធុង ដែលក្នុងនោះមានរថយន្តទឹករបស់ស្នងការដ្ឋាននគរបាលខេត្ត រថយន្តទឹកបញ្ជាការដ្ឋាននគរបាលខេត្ត រថយន្តទឹកបណ្តាក្រុមហ៊ុនកាស៊ីណូ និងរថយន្តទឹកក្រុមសង្ក្រោះស្មគ្រ័ចិត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *