រាជធានីភ្នំពេញ: នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងខេត្តសម្ព័ន្ធមេត្រីភាព កំពង់ចាម-ដុងណាយ (កម្ពុជា-វៀតណាម) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម តូ ឡឹម (TO Lam ) ប្រមុខរដ្ឋវៀតណាម ស្ថិតនៅវិមាន ៧មករា រាជធានីភ្នំពេញ។

