ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អ។
ការដាក់ចេញបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាឱកាសអញ្ជើញដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចឱ្យបានល្អ, ពង្រឹងការប្រចាំការ ២៤ម៉ោង ការយាមល្បាត ,បន្តស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើងឱ្យមានប្រសិទ្ធភាព៕

