(ស្រុកជេីងព្រៃ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, សមាជិកព្រឹទ្ធសភាមណ្ឌល ភូមិភាគ២ (កំពង់ចាម, ត្បូងឃ្មុំ) អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្ស ប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តរបស់ស្រុកជើងព្រៃ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមជាពី ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងឯកឧត្តម ជឹម លាវសមាជិកព្រឹទ្ធសភាភូមិភាគ២(មណ្ឌលកំពង់ចាម-ត្បូងឃ្មុំ) និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ដែលមានសមាជិកចូលរួម ប្រមាណ២៥០នាក់។
បន្ទាប់ពីការអានរបាយការណ៍ផ្សព្វផ្សាយ ស្តីពីសភាពការណ៍រួម របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយគណបក្សស្រុក រួចមក ឯកឧត្តម បណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានថ្លែងការការកោតសរសើរចំពោះ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត, ក្រុមការងារគណបក្ស និង ថ្នាក់ដឹកនាំ-មន្ត្រីគណបក្សមូលដ្ឋាន ដែលបានសហការគ្នាយ៉ាងល្អ និងបានលះបង់លះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជន ដោយពុំគិតការនឿយហត់ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកដល់ពេលនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម ផេន សុផល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្តើងជ័យ។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏សូមជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ អនុវត្តតាមខ្លឹមសារ របាយការណ៍ផ្សព្វផ្សាយរួម របស់គណៈកម្មាធិការកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមបន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើកគ្រប់វិស័យ ដែលឈរលើមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត បានចំណាយថវិកា ចំនួន ១៦.២៤០.០០០រៀល ក្នុងនោះរួមមាន៖ -ឧបត្ថម្ភសមាជិក សមាជិកា ដែលបានចូលរួមសរុបចំនួន ២១២នាក់ ក្នុង១នាក់ថវិកាចំនួន ២០.០០០រៀល -ឧបត្ថម្ភកងកម្លាំង និងប្រជាការពារចំនួន ១០នាក់ ក្នុង១នាក់ចំនួន ២០.០០០រៀល
-ឧបត្ថម្ភមន្ត្រីប្រចាំការទីស្នាក់ការបក្សស្រុកចំនួន១នាក់ ៤០០.០០០រៀល -ឧបត្ថម្ភដល់ឃុំ និងប៉ុស្តិ៍ទាំង១០ ក្នុង១ឃុំចំនួន ៥០០.០០០រៀល -ឧបត្ថម្ភការចំណាយរៀបចំកម្មវិធីចំនួន ៦.៤០០.០០០ រៀល ផងដែរ៕

