ឯកឧត្តម សួន សុម៉ាលីន ជំរុញឲ្យអភិបាលស្រុកសុីធរកណ្ដាលដែលបានប្រកាសតែងតាំងថ្មីនេះត្រូវខិតខំពង្រឹងអភិវឌ្ឃន៍និងបម្រើសេវាសាធារណ:ជូនប្រជាជពលរដ្ធឲ្យកាន់តែប្រសើរ

(ព្រៃវែង) ៖ អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន មានប្រសាសន៍លើកឡើង ជំរុញឲ្យអភិបាលស្រុកស៊ីធរកណ្តាល ដែលបានប្រកាសតែងតាំងថ្មីនេះ ត្រូវខិតខំ ពង្រឹង អភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង កាលើកឡើងបែបនេះក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញប្រកាស លោក ស៊ាន ចិន្តា ចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល ជំនួស លោក យឹម យូគង់ ដែលត្រូវបានផ្លាស់ប្តូរទៅបំពេញការថ្មី ដែលពិធីនេះធ្វើនៅសាលាស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន  អភិបាលខេត្តព្រៃវែង មានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក យឹម យូគង់ អតីតអភិបាលស្រុកស៊ីធរកណ្តាល ដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទះមនសិការបម្រើឧត្តមប្រយោជន៍ប្រជាជន ក្នុងមូលដ្ឋានស្រុកស៊ីធរកណ្តាល ក្នុងរយៈពេល កន្លងមក បានយ៉ាងល្អប្រសើ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍បន្តថា ការប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល នាឪកាសនេះ គឺជាការបំពេញរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវ  ដែលជាភារកិច្ចដឹកនាំបន្តដើម្បីឆ្លើយតប នឹងការងារជាសេនាធិការរបស់ក្រសួងមហាផ្ទៃ និង រដ្ឋបាលខេត្ត។

ឯកឧត្ដម អភិបាលខេត្ត សូមផ្តាំផ្ញើ ដល់ លោកអភិបាល នៃគណៈអភិបាលស្រុកស៊ីធរកណ្តាល ដែលទើបនឹងទទួលមុខតំណែងថ្មីនេះ ត្រូវយកអស់កម្លាំងកាយចិត្ត  ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមរយៈ ចំណេះដឹង សមត្ថភាព និងបទពិសោធន៏  ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកស៊ីធរកណ្តាល ឱ្យកាន់តែរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេស ត្រូវបង្កើន សាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំនាក់ទំនង និងកិច្ចសហការល្អ ដើម្បីបន្តនិរន្តរ៍ភាពដឹកនាំការងាររដ្ឋបាលស្រុកបន្តទៀត បន្ថែមពីនេះ ត្រូវចុះពិនិត្យមើលការងារនៅមូលដ្ឋាន នៅតាមបណ្តាឃុំ ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានញឹកញាប់ និងពិនិត្យលើការបម្រើសេវាសាធារណៈនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *