(ព្រៃវែង) :រសៀលថ្ងៃអង្គារ៍ ទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែង លោក យស សុីណាត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាលស្រុកពាមជរ ជំនួសលោក វ៉ា ធីម ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅស្រុកពោធិ៍រៀង ដែលពិធីប្រកាសនេះប្រព្រឹត្តទៅនៅសាលាស្រុកពាមជរ ខេត្តព្រៃវែង។
ពិធីប្រកាសនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ មេភូមិ និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ក៏មានប្រសាសន៍ណែនាំដល់ លោក យស សុីណាត ដែលទេីបទទួលតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដើម្បីបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានស្រុកពាមជរ នេះអោយកាន់តែមានការរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។

