(កំពង់ចាម): នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភដល់កងទ័ពជួបការលំបាកខ្វះខាត ចំនួន ១៨ គ្រួសារ ដែលបម្រើការនៅវីរៈសេនាតូចថ្មើជើងលេខ ២១១ ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងៗ វរកងទ័ព និងក្រុមគ្រួសារ ប្រកបដោយក្តីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់វីកងទ័ពយើង ហើយជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅ និងបានជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលនូវទុក្ខលំបាក របស់វីរកងទ័ព និងក្រុមគ្រួសារ បានទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការការពារ អធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានដ៏គគ្លើនរបស់ប្រទេសថៃ។
អំណោយដែលបានផ្ដល់ជូននាពេលនោះ ក្នុងមួយគ្រួសារ ទទួលបាន: -អង្ករ ១០០គីឡូ មីខ្លាឃ្មុំក្រហម ២កេស, ទឹកសុទ្ធ ៥កេស, ទឹកស៊ីអ៉ីវ ២យួរ, ទឹកត្រី ២យួរ, បាកាស ១កេស, ប៉ូការីស្វេត ១កេស, អំបុក ៥ថង់, ខោអាវចម្រុះ ៥ថង់, បាយក្តាំង ៥កញ្ចប់, ប្រេងឆា ៥លីត, ខ្ទឹមស៥គីឡូ, អំបិល១គីឡូ, ប៊ីចេង១គីឡូ, សៀង១យួរ, ម្សៅស៊ុប, ០,៥គីឡូ, អង្រឹង ០២រាយ, ស្បែកជើង ០៣គូរ, សារ៉ុង ០២រាយ, ក្រម៉ា០២រាយ, ធូបមូស ៥ប្រអប់, សាប៊ូបោកខោអាវ ៥កញ្ចប់, សាប៊ូលាងចាន ១ដប, ស្ករគ្រាប់ ១គីឡូ, ទឹកដោះគោក្រដាស ៥កេស និងថវិកា ចំនួន ១.០០០.០០០រៀលផងដែរ៕

