សង្វៀនបញ្ជល់មាន់ និងល្បែងផ្សេងៗបង្កប់នៅក្នុង(កាសុីណូ 67) ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) របស់ឧញ៉ា លី យូគៀក (ហៅតាបារាំង) កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រោមខ្សែភ្នែករបស់ សមកិច្ចពាក់ព័ន្ធក្នុងមូលដ្ធាន.! !

ស្វាយរៀង # យោងតាមប្រភពពីប្រជាពលរដ្ធដែលរស់នៅបានបង្ហើបឧ្យដឹងថា:ដោយឡែកនៅជិតច្រកទ្វេភាគីព្រំដែនសំរោង “ហៅច្រកសៀងហៃ” ស្រុកចន្រ្ទា មាន បើកបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុង(កាស៊ីណូ​67)​របស់ឧកញ៉ា លី យូគៀក(ហៅតាបារាំង) អោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាតប្រឆាំងបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ធមន្ដ្រី​កម្ពុជា ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា (កាសុីណូ67) នេះកន្លងទៅបានផ្អាក់ដំណើរការមួយរយៈពេលខ្លី ដែរ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ( កាសុីណូ​67) មួយកនេះចាប់បើកដំណើរការឡើងវិញអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរចេញចូលលេងល្បែងដោយសេរីយ៉ាងគគ្រឹក គគ្រេង ដោយឡែកម្ចាស់បនល្បែងសុីសង ជល់មាន់បៀ អាប៉ោង យូគី ហ្គេមបាញ់ត្រី បង្កប់ក្នុង(កាសុីណូ​67) មួយកន្លែងខាងលើជារបស់ឧកញ៉ា លី យូគៀក(ហៅតាបារាំង)ហ៊ានបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រចេញចូលមកលេងល្បែងដោយសេរីតាមអំពើចិត្តផ្ទុយពីច្បាប់អនុញ្ញាតដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុញ្ញាត ។

រីឯអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋានរួមនិងលោក សុខ ម៉ក់ នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនសំរោង​”ហៅច្រកសៀងហៃ” ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀងរក្សា​ភាព​ស្ងៀមស្ងាត់​! បណ្តោយអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចេញចូលលេងល្បែងសុីសងដែលបង្កប់ក្នុង«កាសុីណូ៦៧» យ៉ាងគគ្រឹកគគ្រេងគ្មានវិធានការទប់ស្កាត់ ដែលច្បាប់មិនអនុញ្ញាតមិនអោយពលរដ្ឋខ្មែរណាម្នាក់ចូលទៅលេងល្បែងសុីសងក្នុង«កាសុីណូ»នោះឡើយ។

ប្រភពពីមន្រ្តីច្រកអត់លិឌ្ឍបានបង្ហើបអោយដឹងថា​ លោក​ សុខ ម៉ក់ មេប៉ុស្តិ៍​នគរបាល​ច្រកទ្វេភាគីព្រំដែនសំរោង “ហៅច្រកសៀងហៃ” ជាអ្នកកាងរត់ការបង់សួយសារជូនមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានគ្រប់ជំនាញពាក់ពន្ធ័ពីក្រោមរហូតដល់លើទើបបុគ្គលម្ចាស់«កាសុីណូ៦៧»ហ៊ានបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែន ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រចេញចូលមកលេងល្បែងសុីសងយ៉ាងពេញបន្ទុក!មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ដែលបញ្ហានេះទើបធ្វើអោយមហាជនក៍ដូច ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ត្រីជំនាញពាក់ព័ន្ធប្រចាំតបន់ប្រចាំច្រកសម្ងំ​ទទួលផលប្រយោជន៍ពី​ម្ចាស់​ទីតាំងបនល្បែង​សុីសងទាំងអស់នោះអស់ហើយទេដឹង..! ទើបបណ្ដោយអោយបុគ្គលម្ចាស់(កាសុីណូ​67) បើកអោយក្រុមអ្នក ញៀនល្បែងដែលប្រជាពល រដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចេញ ចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេងគ្មានវិធានការ ទប់ស្កាត់និងបង្ក្រាបសោះ។

មហាជនក៍ដូចប្រជាពលរដ្ឋរិះគន់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកចន្ទ្រា បើគ្មានការ ឃុបឃិតគ្នាជាប្រព័ន្ធនោះទេម្ចាស់ទីតាំង(កាស៊ីណូ​67)​និងបក្សពួក មិនអាចសាងភាពល្បីល្បាញខាងបើក ល្បែងស៊ីសងជល់មាន់ បៀរ អាប៉ោង យូគី ហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតបង្កប់នៅក្នុង(កាសុីណូ​67) ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានឡើយ។

(កាស៊ីណូ​67)​ បង្កប់ល្បែងសុីសងខាងលើកំពុងបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចេញចូល​មក​លេង​ល្បែង យ៉ាងអនាធិបតេយ្យខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ រីឯអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋាន ស្រុក​ចន្ទ្រា រក្សាភាព ស្ងៀមស្ងាត់ !បណ្ដោយអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចូល​មក​លេងល្បែងសុីសងដោយសេរីដែលនៅជិតច្រកទ្វេភាគីព្រំដែនសំរោង(ហៅច្រកសៀងហៃ) គ្រប់គ្រងដោយលោក សុខ ម៉ក់ មេប៉ុស្តិ៍នគរបាលច្រកដោយរលូនយ៉ាងពេញបន្ទុក!មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចណាចុះធ្វើការទប់ស្កាត់និងបង្រ្កាបអោយមាន ប្រសិទ្ធភាពនៅឡើយទេអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចនោះទេ!ដែលបញ្ហានេះធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងស្រុកចន្ទ្រា​ ខេត្តស្វាយរៀងមានការព្រួយបារម្ភភ័យខ្លាច បញ្ហា អសន្តិសុខ សង្គម អំពើចោរកម្ម. ចោរលួច.ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះគ្រឿងញៀន​និងប្រើអំពើហិង្សាក្នុងគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ដូច្នេះហើយទើបប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ចន្ទ្រាស្នើសុំដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងសុីសង ទូទាំងប្រទេស មេត្តាជួយចាត់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំង«កាសុីណូ៦៧»ខាងលើនេះផងទាន!។

ដែលបញ្ហានេះសូមឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង.ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀងនិង ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ជួយចាត់កម្លាំងជំនាញចុះទប់ស្កាត់និងបង្រ្កាបម្ចាស់ទីតាំង(កាសុីណូ​67) របស់ឧកញ៉ា លី យូគៀក (ហៅតាបារាំង) ដែលបើក ល្បែងស៊ីសងជល់មាន់ បៀ​រ អាប៉ោង យូគីហ្គេម​បាញ់​ត្រី បង្កប់នៅ​ក្នុង (កាស៊ីណូ​67)​ជាច្រើនកន្លែងទៀតនៅអមសងខាងប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែន​សំរោង​”ហៅច្រកសៀងហៃ” ក្រោម ការគ្រប់គ្រង​របស់លោក​ សុខ ម៉ក់ ជាបន្ទាន់ផង ដើម្បីពង្រឹងរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សង្គម ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕ប្រភព##ពីក្រុមអ្នកញៀនល្បែង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *