អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតី​ក្នុង​ពិធីប្រកាសចូលកាន់មុខតំណែង លោក វ៉ា ធីម ជាអភិបាលស្រុកពោធិ៍រៀងថ្មី

(ព្រៃវែង) : នៅព្រឹកថ្ងៃអង្គារទី១៣ ខែមករា ឆ្នាំ២០២៦ អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្ដម ស្បោង សារ៉ាត ប្រធានខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក វ៉ា ធីម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលស្រុកពោធិ៍រៀង ជំនួស លោក យស ស៊ីណាត ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារថ្មី ដែលពិធីប្រកាសនេះប្រព្រឹត្តទៅនៅសាលាស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ពិធីប្រកាសនោះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សា ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ មេភូមិ និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបផងដែរ៕

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ក៏មានប្រសាសន៍ណែនាំដល់ លោក វ៉ា ធីម ដែលទើបទទួលតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដើម្បីបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានស្រុកពោធិ៍រៀង នេះអោយកាន់តែមានការរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *