ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនិងចូលរួមចែកអំណោយជាសម្ភារ និងគ្រឿងឧបភោគបរិភោគជាមួយ លោក សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត និងឧកញ៉ា ភូ ប៉ូយ ប្រធានសមាគមខ្មែរចិន ជូនពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ប្រមាណ ១,០០០គ្រួសារ នៅស្រុកកំរៀង ខេត្តបាត់ដំបង៕

