ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំប្រតិភូខេត្តខេត្តព្រៃវែង ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវីរសេនីយ៍ត្រី មឿន ក្នុងស្រុកពារាំង

(ព្រៃវែង) : រសៀលថ្ងៃចន្ទ ទី២៩  ខែធ្នូ  ឆ្នាំ២០២៥​នេះ  ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី មឿន សុផុន បម្រើការងារនៅកងអនុសេនាធំលេខ៣ វរសេនាតូច២១២ កងពលតូចលេខ២១ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា ដែលប្រព្រឹត្តទៅនៅវត្តខ្សុំជើង ស្ថិតនៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

មរណភាពរបស់ លោកវរសេនីយ៍ត្រី មឿន សុផុន មិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប របស់កម្ពុជា ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុបម្រើជាតិ និងបានការពារបូរណភាពទឹកដីកម្ពុជារៀងរហូតមក។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី មឿន សុផុន ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *