ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់គណបក្សក្រុង -ស្រុក សូមបន្តយកចិត្តទុកដាក់ចែកស្បៀងឧបត្ថម្ភបន្ទាន់ដល់ប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ព អោយបានល្អប្រសើរ ស្របតាមទិសស្លោក “ប្រជាជនភៀសសឹកមកដល់ទីណា ស្បៀងត្រូវតែទៅដល់ទីនោះ”

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានណែនាំអោយប្រធានគណបក្សក្រុង -ស្រុក សូមបន្តយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភដល់ប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ព នៅតាមភូមិ-ឃុំឲ្យបានល្អប្រសើរ ស្របតាមទិសស្លោក “ប្រជាជនភៀសសឹកមកដល់ទីណា ស្បៀងត្រូវតែទៅដល់ទីនោះ”។ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំការងារគណបក្ស ដើម្បីពិនិត្យវឌ្ឍនភាព នៃការងារកសាងពង្រឹងពង្រីក សមាជិកគណបក្ស ដោយមានការអញ្ជើញចូលរួមពី គណៈអចិន្ត្រៃយ៍បក្សខេត្ត, ប្រធាន-អនុប្រធានគណបក្សក្រុង-ស្រុកទាំង១០ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមប្រធាន គណបក្សខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានគណបក្សក្រុង-ស្រុក សូមបង្កើនការយកចិត្តទុកដាក់ ជំរុញការកសាងពង្រីកសមាជិកគណបក្សឲ្យបានគ្រប់ផែនការដែលបានកំណត់មុនដំណាច់ឆ្នាំ ២០២៥ និងឆ្ពោះទៅកាន់ផែនការបញ្ជាក់បំប៉នពង្រឹងគុណភាពសមាជិកគណបក្សក្នុងឆ្នាំ ២០២៦៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *