(ភ្នំពេញ) ៖ នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងត្រួតពិនិត្យតួនាទីភារកិច្ចលើការងារដឹកនាំបញ្ជាកម្លាំងរបស់មន្រ្តីក្រោមឱវាទ ឲ្យមានការទទួលខុសត្រូវខ្ពស់លើការងារអនុវត្តភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដោយធានាឲ្យបានស្ថិរភាព សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ ជូនដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅគ្រប់ពេលវេលាតាមរយៈការដាក់ចេញនូវវិធានការណ៍បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាមួយការប្រើប្រាស់ពង្រឹងអនុវត្តវិធានការណ៍ច្បាប់និងជំនាញដោយម៉ឹងម៉ាត់។
កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ ក្រុមការងារជំនួយការឯកឧត្តមស្នងការ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

