ឯកឧត្តមរដ្ឋលេខាធិការ​ ហាស់ សារ៉េត អញ្ជើញជួបសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី នៅខេត្តព្រៃវែង

ខេត្តព្រៃវែង: នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយ​ ឯកឧត្តម​អនុរដ្ឋលេខាធិការ ទឹម បូរក្ស លោក អ៊ុក សំណាង ប្រធាន​មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរស្រុក​ បានអញ្ជើញជួបសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅសហគមន៍​កសិកម្ម​អភិវឌ្ឍន៍ថ្មី ស្ថិតនៅឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង​ សំដៅជំរុញការធ្វេីពិពិធកម្មកសិកម្ម​ក្នុងសហគមន៍។

ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវកោតសរសើរដល់សហគមន៍​ក្នុងការដាំបន្លែគ្រប់ប្រភេទតាមផែនការគ្រោងទុក​ ជាពិសេសបាន​ជួយ​​ឧបត្ថម្ភបន្លែដល់សមរភូមិមុខ​ ពោលគឺទាំងវីរកងទ័ព​ និង​ជន​ភៀស​សឹក​ស្របតាមស្មារតី «យើងរួមគ្នាដាំបន្លែដើម្បីជាតិ» ធានា​បាន​សន្តិសុខស្បៀង អាហារូបត្ថម្ភ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ក្នុង​បរិបទ​ប្រទេសជាតិកំពុងរងការឈ្លានពានមកលើបូរណភាព​ទឹក​ដី​ខ្មែរ។

ជាការលេីកទឹកចិត្តបន្ថែម​ ឯកឧត្តមរដ្ឋលេខាធិការ​ បានឧបត្ថម្ភ​គាំទ្រ​ជីសរីរាង្គ​ និងថវិកាមួយចំនួនធំជូនដល់គណៈកម្មការ​សហគមន៍​កសិកម្មអភិវឌ្ឍន៍ថ្មី ជួយជាមូលនិធិទ្រទ្រង់សហគមន៍​បន្តទៀត​ និងពង្រីកទំហំផលិតកម្មបន្លែជួយគាំទ្រដល់សមភូមិមុខ​ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕ដោយលោក ជុំ ចន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *