ឯកឧត្តម សួន សុម៉ាលីន សូមថ្លែងអំណរគុណ ដល់សប្បុរសជន ដែលនាំយកអំណោយជាសម្ភារៈ និងថវិកា ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង ក្នុងស្មារតីខ្មែរជួយខ្មែរ

(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃ​គណ: អភិបាល​ខេត្តព្រៃវែង នៅថ្ងៃទី២៥  ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលក្រុងព្រៃវែង ដែលបានឧបត្ថម្ភថវិកា ចំនួន ១២,០០០,០០០ (ដប់ពីរលានរៀលគត់) អង្ករ ចំនួន ៣០០គីឡូក្រាម អំបុក ចំនួន១៣៥ គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ក្នុង“មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ” ដើម្បីជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីការឈ្លានពានរបស់សត្រូវ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

រដ្ឋបាលខេត្ត សូមជូនពរ រដ្ឋបាលក្រុងព្រៃវែង សូមជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *