(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន កំពុងសិក្សាបណ្តោះអាសន្ននៅអនុវិទ្យាល័យ តាប្រុក ស្រុកចំការលើ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើឲ្យក្មួយសិស្សានុសិស្សទាំងអស់នោះ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានល្អប្រសើរ ដោយកុំបាច់ព្រួយបារម្ភអ្វីក្រៅពីរៀសូត្រ ព្រោះថាបញ្ហាព្រំដែនដែលត្រូវបាននឹងកំពុងរងការយាយីពីចោរឈ្លានពានក៏ពិតមែន ប៉ុន្តែសូមក្មួយសិស្សានុសិស្ស មេត្តាទុកចិត្ត និងជឿជាក់លើ រាជរដ្ឋាភិបាលយើង ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ភាពអង់អាចក្លាហានរបស់ វីរកងទ័ពយើង។
ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភ នូវសម្ភនូវសម្ភារៈសិក្សាជូនដល់ក្មួយសិស្សានុសិស្សខាងលើ ក្នុងម្នាក់ៗ ទទួលបាបាន -សៀវភៅ ៥ក្បាល ប៊ិក ៥ដេីម និងកាតាប ១ និងថវិកាមួយចំនួន ផងដែរ៕

