(កំពង់ចាម) :នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដាំបង្គោលភ្លើងសូឡា បំភ្លឺតាមដងផ្លូវជាតិលេខ៦ និង៦A ក្រោមគំនិតផ្តួចផ្តើមកសាងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ។
លោក សុីម គង់ អភិបាលស្រុកជើងព្រៃ និងលោក អូត ឈាងលី អភិបាលស្រុកបាធាយ បានបញ្ជាក់ថាឲ្យដឹងថា ក្នុងផែនការបន្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកបានជំរុញឲ្យមានការបំពាក់បង្គោលសូឡាបំភ្លឺផ្លូវ ចាប់ពីចំនុចរង្វង់មូលស្គន់ ទៅដល់ព្រំប្រទល់ស្រុកតាំងគោក ខេត្តកំពង់ធំ និងពីរង្វង់មូលស្គន់ ទៅស្រុកបាធាយភ្ជាប់ រហូតដល់ព្រំប្រទល់ ខេត្តកណ្តាល ដោយគម្រោងនេះនឹងសម្រេចរួចរាល់១០០% នៅបំណាច់ឆ្នាំ ២០២៦ ខាងមុខ។

