អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទំនប់តំបន់ ក្នុងស្រុកជើងព្រៃ

(កំពង់ចាម): នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរនអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ ស្ថានភាពទំនប់តំបន់ ស្តិតនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ។

បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអោយដឹងថា ទំនប់អាងទឹកតំបន់ គឺបានធ្វើការជួសជុលកែលម្អឡើងវិញ នៅចុងខែមីនា ឆ្នាំ២០២០ តាមសំណើររបស់រដ្ឋបាលខេត្តកំពង់ចាម ដោយធ្វើការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមាន: ការជួសជុលទំនប់អាងទឹកប្រវែង ៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង ហើយទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបានចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *