(ព្រៃវែង) ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ុច សុខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ក្នុងនោះរួមមានៈ អាវ មួក ចំនួន ៥០ ០០០ និងអាវរងា ចំនួន ៥០គីប ប្រគល់ជូនឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដើម្បីចាត់ចែងសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់៕
ដោយ ៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

