ឯកឧត្តម សួន សុម៉ាលីន សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជា​សុ​មេធី និងលោកជំទាវ បានចូលរួមឧបត្ថម្ភចំនួន(បាំលានរៀលគត់)​ ជាមួយរដ្ឋបាលខេត្តព្រៃវែង ក្នុងស្មារតី«ខ្មែរជួយខ្មែរ»

(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ និងលោកជំទាវ ជា ផល្គុន ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០៛ (ប្រាំលានរៀលគត់) ក្នុង “មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ” ដើម្បីជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីការឈ្លានពានរបស់សត្រូវ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួសសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

រដ្ឋបាលខេត្ត សូមជូនពរ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ សូមជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *