មុខសញ្ញាគ្រឿងញៀនចំនួន ០៧នាក់និងគ្រឿងញៀនមួយចំនួនផងត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបនៅស្រុកថ្មគោល ខេត្តបាត់ ដំបង

(បាត់ដំបង) :កាលពីថ្ងៃទី ៨ ខែ ធ្នូឆ្នាំ២០២ ៥នៅចំណុ​ច​ ឃុំអូរតាគីនិងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ ដំបងស្របតាមអនុ​សាសន៍ដ៏ខ្ពង់​ ខ្ពស់របស់ឯក ឧត្តម នាយឧត្តមសេនីយ៍ស​ ថេត អគ្គស្នងការ នគរបាលជាតិ និងដោយបានការ​សម្រប សម្រួលលើនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្ត បាត់ដំបងផង នោះលោកឧត្តមសេនី​យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាដឹកនាំដោយ មានលោកវរសេនី យ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀនមានកម្លាំ ងក្នុងផែន ចុះប្រតិបត្តិការបង្រ្កាបករ​ណីករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន ជនសង្ស័យបានចំនួន ០៧នាក់ ។

-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកក ក ICE)ចំនួន០៩ថង់ទម្ងន់៥១,៤១ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
-សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន
-ម៉ូតូចំនួន ០២គ្រឿង

ជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបានរៀបចំកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្ត ទោសបន្តតាមនីតិវិធី ច្បាប់៕

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *