សមត្ថកិច្ចជលផល សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសនេសាទ បាន២ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម

(កំពង់ចាម) : សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ឈានទៅបង្ក្រាបបទល្មើសនេសាទចំនួន ២ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ។

បើតាមសមត្ថកិច្ចជលផលបានឲ្យដឹងថា
ក្នុងប្រតិបត្តិការខាងលើ គឺខណរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម កម្លាំងអធិកាដ្ឋាននគរបាលស្រុកកំពង់សៀម កងរាជអាវុធហត្ថស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន ០២ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖

ករណីទី១-របាំងផ្ចិតព្រែកចំនួន ៣កន្លែង ស្មេីនឹងប្រវែង ៣០ម៉ែត្រ -បង្គោលចម្រឹងឬស្សីចំនួន ៩០ដេីម នៅចំណុចព្រែកកៀនជ្រៃ ភូមិឥន្ទេល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីទី២-របាំងផ្ចិតព្រែកចំនួន ២កន្លែង ស្មេីនឹងប្រវែង ២៥ម៉ែត្រ -បង្គោលចម្រឹងចំនួន ៤៥ដេីម នៅចំណុចព្រែកកៀនជ្រៃ ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *