(កំពង់ចាម) :នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានទទួលទេយ្យទានពី ព្រះបញ្ញាសោភ័ណ ដេន លៀង ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរ អនុគណស្រុកកងមាស និងជាព្រះចៅអធិការវត្តសុវណ្ណរង្សី ហៅវត្តអង្គរបាន ដែលមានសទ្ធាដ៏ជ្រះថ្លាបំផុតបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាព និងជាការលើកទឹកចិត្តដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងប្រតិបត្តិការយ៉ាងសកម្មជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាពេលកន្លងមកនេះ តាមរយៈការឧបត្ថម្ភដូចជា:
-ថវិកា ចំនួន ២លានរៀល
-អង្ករ ចំនួន ៤០បេ
-ក្រម៉ា ចំនួន ១០០
-សារ៉ុង ចំនួន ១០០ ។
ជួសមុខឱ្យកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានមានប្រសាសន៍ថា នៅថ្ងៃនេះ ពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះការផ្សារភ្ជាប់ទំនាក់ទំនងល្អ និងប្រពៃថ្លៃថ្លា រវាងកងកម្លាំងជាមួយព្រះសង្ឃ ដែលបានឆ្លុះបញ្ចាំងអំពីការមើលឃើញរបស់ព្រះសង្ឃ ចំពោះកងកម្លាំងនគរបាលជាតិ ក្នុងការខិតខំ លះបង់ តស៊ូ ជម្នះពុះពារគ្រប់ឧបសគ្គ ដើម្បីផលប្រយោជន៍សង្គមជាតិ ក៏ដូចជាការចូលរួមការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាមទាំងមូល ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានប្រគេនពរដល់ ព្រះបញ្ញាសោភ័ណ ដេន លៀង សូមបានជួបប្រទះតែព្រះសុខភាពមាំមួន ព្រះបញ្ញាញាណវៀងវៃ ភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា សមប្រកបទៅដោយជោគជ័យ សេរីមង្គលវិបុលសុខ មហាប្រសើរ និងសមប្រកបដោយ ពុទ្ធមង្គលពរទាំងឡាយ បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

