(បាត់ដំបង) :ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ស្របតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងបង្ក្រាបនិងនាំខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ដែលបង្ហោះម៉ូតូនៅផ្លូវ1571B ស្ថិតក្នុងភូមិភ្នំសំពៅកើតឃុំភ្នំសំ ពៅ ស្រុកបាណន់ ខេត្តបាត់ដំបងដោយដកហូតម៉ូតូចំនួន ០២គ្រឿង។
ពេលសាកសួររួចសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាណន់ជាបណ្តោះអាសន្នរយៈពេល ០៣ខែនិងបានអញ្ជេីញអាណាព្យាបាលមកធ្វើលិខិតធានានិងធ្វើកិច្ចសន្យាអប់រំណែ នាំឱ្យបញ្ឈប់សកម្មភាពពាក់ព័ន្ធបទល្មើសក្នុងសង្គមមុននឹងប្រគល់ទៅអប់រំនៅលំនៅឋានជាបន្តរៀងៗខ្លួនវិញ៕




