(ព្រៃវែង) :នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក ជំទាវ ជុន បូរ៉ានី រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទាន នៅវត្តសិរីវង្ស (ហៅវត្តកំពង់ឫស្សី )ស្ថិតក្នុងភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន។

